ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងស្រុកបរិបូណ៌ នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២បានសហការជាមួយ កម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC បានចុះយក គ្រាប់ចាស់ៗមិនទាន់ផ្ទុះ ចំនួន ០៣គ្រាប់។
យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា គ្រាប់ចាស់ៗមិនទាន់ផ្ទុះ ចំនួន ០៣គ្រាប់ មាននៅ ស្រុកបរិបូណ៌ ចំនួន ០១គ្រាប់ ជាប្រភេទគ្រាប់ ៦០ ម.ម នៅភូមិជើងខ្នារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និង ស្រុករលាប្អៀរ ចំនួន ០២គ្រាប់ ជាប្រភេទគ្រាប់៦០ ម.ម មួយគ្រាប់ និងគ្រាប់PG7មួយគ្រាប់ នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕




