ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកំណត់អត្រា ការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចី ឆ្នាំ២០២១ ដោយផ្អែកលើការ គណនាមធ្យមភាព នៃមធ្យមភាគ អត្រាការប្រាក់ឲ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗ ក្នុងស្រុក ចំនួន១០ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១០ កុម្ភៈ នេះ បានបញ្ជាក់ថា អត្រាការប្រាក់ ៨,៨៧ភាគរយ ក្នុង១ឆ្នាំ ចំពោះប្រាក់រៀល ។ ដោយឡែក ប្រាក់ដុល្លារ ៨,២៨ភាគរយ ក្នុង១ឆ្នាំ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់បន្ថែមថា អត្រាការប្រាក់ខាងលើនេះ ប្រើប្រាស់ក្នុងគោលដៅអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម លើការផ្តល់ប្រាក់ ឲ្យនិយោជិតខ្ចីតែប៉ុណ្ណោះ ៕