ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គី សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានទីស្នាក់ការ កណ្ដាលតាំងនៅផ្ទះលេខ តេ១៦៨ មហាវិថីព្រះនរោត្តម ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សហគ្រាសធុនតូច និងមធ្យមកម្ពុជា មានតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍន៍ ដើម្បីរួមចំណែករបស់ខ្លួនដោយតម្លៃបន្ថែមនៅក្នុងផលិតកម្ម ឧស្សាហកម្ម សម្រាប់រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៕


