ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញទទួលជួប ពិភាក្សាការងារជាមួយ លោក បាន គីមូន ជាអតីតអគ្គលេខាធិការអង្គការ សហប្រជាជាតិបន្ទាប់ ពីបញ្ចប់ថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាព ពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ៕


