ភ្នំពេញ៖ លោក ប៉ាទ្រីក មើហ្វី ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបង្ហាញឱ្យដឹងថា លោកបានឈៀងចូលមើលកណ្តុរហិតមីន របស់អង្គការ អាប៉ូប៉ូ នៅខេត្តសៀមរាប ទីដែអង្គការនេះ មើលថែកណ្តុរពូជអាហ្វ្រិក សម្រាប់ការហិតមីន នៅកម្ពុជា។
តាមបណ្តាញសង្គមTweeter លោកទូត បានឱ្យនៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា “អ្វីដែលជាការរំភើបចិត្ត ដើម្បីឈៀងចូលមើល វីរកណ្តុរហិតមីន នៅខេត្តសៀមរាប និងមើលដោយផ្ទាល់ពីរបៀបដែលបុគ្គលិកអ្នកជំនាញរបស់ APOPO និងសត្វកណ្ដុរអាហ្រ្វិក ដែលមានទេពកោសល្យ (និងរួសរាយរាក់ទាក់) កំពុងរកឃើញមីន បោសសម្អាតដី សម្រាប់ការប្រើប្រាស់ ប្រកបដោយសុវត្ថិភាព និងជួយសង្គ្រោះជីវិតមនុស្ស នៅក្នុងប្រទេសកម្ពុជា”។