ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងនោះគ្រប់គ្រឹះស្ថានសិក្សា និងថ្នាក់រៀនត្រូវពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយត្រូវតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ ។
ការស្នើរបស់ក្រសួងអប់រំនេះ ក្រោយសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនយល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ តែតាមពិត ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរទេ។ យុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ៕