នយោបាយ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសំណេះសំណាលថ្នាក់ដឹកនាំខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ នៅទីស្នាក់ការក្រុងព្រះសីហនុ

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២នេះ បានយាងសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ជារចនាសម្ព័ន្ធ នៅទីស្នាក់ការក្រុងព្រះសីហនុ ។

ក្នុងឱកាសយាងសំណេះសំណាលសួរសុខទុក្ខនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកោតសរសើរ ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់សហជីវិន សហជីវិនីដែលបានចូលរួមយ៉ាងសកម្ម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងបានដង្ហែតាមសម្តេចក្រុមព្រះ ជារៀងរហូតមក ។ ក្នុងឋានៈព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បន្តពីព្រះបិតារបស់ព្រះអង្គ នឹងការពារគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្សជាអមតៈ ។

ព្រះអង្គក៏បានបន្តអំពាវនាវ ឲ្យថ្នាក់ដឹកនាំខេត្ត ប្រមែលប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសារជាថ្មី ៕

To Top