បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ចង់បង្ខំប្រទេសអ៊ុយក្រែន ឱ្យធ្វើសម្បទានទៅឱ្យរុស្ស៊ីលើកិច្ចព្រមព្រៀងសន្តិភាព ដែលបានរៀបចំឡើងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ Donbass។ នេះបើយោងតាមអតីតរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុង គៀវ បានអះអាងថា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាផ្នែកមួយនៅលើប៉ុស្តិ៍ទូរទស្សន៍ NASH កាលពីថ្ងៃពុធ លោក Pavel Klimkin ដែលបានបម្រើការជាអ្នកការទូតកំពូលរបស់ប្រទេសអ៊ុយក្រែន ពីឆ្នាំ 2014-2019 បានបង្ហាញពីទស្សនៈរបស់គាត់បន្ទាប់ពីកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះរវាងមេដឹកនាំបារាំងនិងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។
លោក Pavel Klimkin លើកឡើងថា “ជាការពិតណាស់ ប្រធានាធិបតី Macron ចង់ “ពត់យើង” លើការសម្របសម្រួលមួយចំនួននៃកិច្ចព្រមព្រៀងទីក្រុង Minsk” ។ ប៉ុន្តែវាមិនសំខាន់ទេ ព្រោះកិច្ចព្រមព្រៀងនឹងមិនដំណើរការឡើយ។
យោងតាមអតីតអ្នកការទូតអ៊ុយក្រែនរូបនេះ គឺកិច្ចព្រមព្រៀងមិនអាចដំណើរការបានត្រឹមត្រូវទេ ពីព្រោះពួកគេ “បាត់បង់សារធាតុរបស់ពួកគេ បន្ទាប់ពី [ប្រធានាធិបតីរុស្ស៊ី] វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមធ្វើលិខិតឆ្លងដែនដ៏ធំនៅក្នុងទឹកដីដែលកាន់កាប់៕ប្រែសម្រួលៈ ណៃ តុលា