ព័ត៌មានជាតិ

ក្រុមចោរឆក់កាបូប៤ នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ៥ ថ្ងៃ 

ខេត្តពោធិ៍សាត់ : ក្រុមចោរឆក់កាបូបចំនួន ៤ នាក់ត្រូវកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការណ៍នឹងកម្លាំងនគរបាលក្រុងពោធិ៍សាត់ ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លូនបាន ជាបន្តបន្ទាប់កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ ខណ:ក្រុមចោរទាំងនោះបានជិះម៉ូតូដេញតាមប្រជាពលរដ្ឋម្នាក់ ដែលទើបនឹងចេញមកពីសុីការគេ។ បើតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បានអោយដឹងថា ហេតុការណ៍ដែលក្រុមចោរបានជិះម៉ូតូដេញឆក់កាបូបរបស់ប្រជាពលរដ្ឋម្នាក់ដែលរូបគាត់ទើបជិះម៉ូតូចេញពីសុីការគេនោះគឺបានកើតឡើងកាលពីវេលាម៉ោង ២០ និង ០០ នាទីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២ស្ថិតនៅមុខផ្ទះសំណាក់មានជ័យ ក្នុងក្រុងពោធិសាត់ហើយក្រុមចោរទាំងនោះក៍បានគេខ្លួនបាត់តែម្តង។លុះដល់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ទើបសមត្ថកិច្ចនគរបាលក្រុង និង ផែនការងារនគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវឈានដល់ចាប់ខ្លួនបានតែម្តង។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដដែលក៍បានអោយដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះរួមមានះ១-ឈ្មោះសាយ ចន្ទី ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅក្រុងពោធិសាត់ ២-ឈ្មោះសឿង ភូរីណា ភេទប្រុសអាយុ ២៧ ឆ្នាំរស់នៅក្រុងពោធិសាត់ ៣-ឈ្មោះឈូក សាវី ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅក្រុងពោធិសាត់ និង ទី៤ ឈ្មោះវ៉ែន យួណុះ ភេទប្រុសអាយុ ២៧ ឆ្នាំរស់នៅក្រុងពោធិសាត់។រហូតមកទល់ពេលនេះ ជនសង្ស័យទាំង ៤ នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតាមនិតិវិធីដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

To Top