ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសដំបូងគេ ក្នុងតំបន់ទន្លេមេគង្គ ដែលចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកូរ៉េ (Video)

សូមរំលឹកថាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានបញ្ចប់ការចរចា ព្រមទាំងត្រូវបានចុះហត្ថលេខា ជាផ្លូវការរួចរាល់ហើយ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នោះ ភាគីទាំងពីរ បាននឹងកំពុង ពន្លឿនការផ្ដល់សច្ចាប័ន ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក មួន ជេអ៊ីន បានបញ្ជាក់ថា សារធារណរដ្ឋកូរ៉េ បានចាត់ទុកកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមដៃគូសំខាន់ និងប្រទេសអាទិភាព សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ សាធារណរដ្ឋកូរ៉េ។

លោកប្រធានាធិបតី បានលើកឡើងថា «កម្ពុជាជាប្រទេសក្នុងតំបន់ទន្លេមេគង្គដំបូងគេ ដែលសាធារណរដ្ឋកូរ៉េបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី»។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ កន្លងទៅសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

To Top