ព័ត៌មានជាតិ

មន្ត្រីCPP៖ ការចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត

ស្វាយរៀង ៖លោកសរ សុដានីប្រធានក្រុមការងារថ្នាក់ក្រុងចុះជួយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងបានថ្លែងថាការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ការថ្លែងបែបនេះរបស់លោកសរ សុដានី ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាថ្មីក្នុងសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយតឿ ដោយមានការចូលរួមពីលោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ លោកប្រធានគណបក្សសង្កាត់ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាសាខាបក្សភូមិ សង្កាត់ ជាច្រើនរូបផងដែរ។

លោកបានបន្តថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច។ហើយក្នុងនាមយើង ជាយុវជនជំនាន់ក្រោយ ត្រូវចេះពិចារណាឲ្យបានច្បាស់លាស់ រាល់ព័ត៏មាន បំភ្លៃរបស់ជនអគតិ មួយចំនួនដែលមានចេតនា ចង់បំភ្លៃ បំភ្លេច បំផ្លាញគោនយោបាយគណបក្សប្រជាជនពិសេស សមិទ្ធិផលស្នាដៃរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្ស។

លោកក៏បានជម្រុញលើកទឹកចិត្តដល់យុវជនដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយជឿជាក់និងគោរពស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជាមិនតែប៉ុណ្ណោះសូមអោយយុវជនត្រូវចូលរួមថែរក្សាសមិទ្ធិផលនានា ដែលគណបក្សប្រជាជនខិតខំប្រឹងប្រែងកសាងដើម្បីជំរុញខឿន សេដ្ឋកិច្ចប្រទេសកម្ពុជាជាពិសេសនៅក្រុងស្វាយរៀង ក្នុងសង្កាត់ស្វាយតឿ នេះ ឲ្យមានការេីចម្រើនជាបន្តបន្ទាប់ទៀត ដោយពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងស្វាយរៀងបានផ្ដល់ទីផ្សារការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ចំណាកស្រុកនោះទេ។

បន្ថែមលើសពីនេះលោក សរ សុដានី បានស្នើរដល់យុវជនដែលជាសមាជិកបក្សថ្មី សូមគាំទ្រប្ដូរផ្ដាច់ជំរុញនិងគៀងគរ សមាជិក សមាជិការបក្សផ្សេងឲ្យងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀតគឺពង្រឹងចាស់ ពង្រីកថ្មី៕

To Top