ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥១២នាក់ទៀត សុទ្ធតែជាករណីអូមីក្រុងទាំងអស់ ដោយចូលសហគមន៍៤៩៦នាក់ និងពីបរទេស១៦នាក់ ខណៈជាសះស្បើយចំនួន១៥៦នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៣ ៩៥៥នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៩៦០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕