ព័ត៌មានជាតិ

ក្រសួងអប់រំប្រកាស ឲ្យបេក្ខជនប្រឡង ជាប់បាក់ឌុប ទៅយកវិញ្ញាបនបត្របណ្តោះអាសន្ន មកប្រើប្រាស់

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រកាសឲ្យប្រធានមន្ទីអប់រំរាជធានី-ខេត្តទៅយកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់សម័យប្រឡង២៧ធ្នូ ឆ្នាំ២០២១ ដើម្បីចែកជូនបេក្ខជនប្រឡង ដើម្បីឲ្យពួកគេប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ ។ នេះយោងតាមលិខិតមួយច្បាប់របស់លោក ហង់ ជួនណារ៉ុន ។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លទ្ធផលបង្ហាញថា មានបេក្ខជនជាប់ជាស្ថាពរចំនួន ៧២ ០១៦នាក់ ស្មើនឹង ៦៥,៦៥ភាគរយ។ ក្នុងចំណោមបេក្ខជនជាប់ជាង៧ម៉ឺននាក់នោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន១៧៥៣នាក់ , និទ្ទេស B ចំនួន ៥២១៥នាក់ , និទ្ទេស C ចំនួន ១១ ៦៣៤នាក់ , និទ្ទេស D ចំនួន ២៣ ៤៩៩នាក់ និងនិទ្ទេស E ចំនួន ២៩ ៩១៥នាក់ ៕

To Top