ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការចាប់រំលោភក្មួយស្រី ចំនួន២នាក់ នៅខេត្តកោះកុង !

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២២ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធការចាប់រំលោភ ក្មេងស្រីចំនួន ២នាក់ ដែលជាក្មួយរបស់ខ្លួន ប្រព្រឹត្តនៅចំណុចភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។

មន្ត្រីនគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យរូបនេញ មាន ឈ្មោះស៊ិន ធឿន ភេទប្រុស អាយុ៤២ឆ្នាំ ( ត្រូវជាអ៊ុសាច់ថ្លៃ របស់កុមារីរងគ្រោះ) រស់នៅភូមិកោះអណ្ដែត្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ចំណែកឯក្មេងស្រីរងគ្រោះចំនួន ២ នាក់ គឺ កុមារីម្ម្នាក់មាន អាយុ១៣ឆ្នាំ និង ម្នាក់ទៀត មានអាយុ១២ឆ្នាំ ។

ជនសង្ស័យ និង ជនរងគ្រោះ មានទីលំនៅ ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

បច្ចុប្បន្ននេះ បុរសសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលខេត្តកោះកុង បានរៀបចំ កសាងសំណុំរឿង និង បានបញ្ជូនទៅកាន់ តុលាការខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ: លីហ្សា

To Top