ភ្នំពេញ៖ លោក កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំចាប់ផ្តើម គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. in joint venture with Seoyoung Engineering Co., Ltd.។
ក្នុងកិច្ចប្រជុំនេះ លោក កឹម បូរី បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពគម្រោង និងបញ្ហាប្រឈមផ្សេងៗ ដែលអង្គភាពគ្រប់គ្រងគម្រោងត្រូវដោះស្រាយ សំដៅជំរុញគម្រោងឆាប់ បានដំណើរការនាពេលដ៏ខ្លីខាងមុខ។
ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ សំដៅធ្វើឲ្យការអនុវត្ត គម្រោងនាពេលខាងមុខ ទទួលបានជោគជ័យ។
ជាទីបញ្ចប់ លោក កឹម បូរី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក៕