បរទេស៖ កងទ័ពរុស្ស៊ីបានបញ្ចប់ការហ្វឹកហ្វឺនរបស់ពួកគេនៅក្នុងប្រទេសបេឡារុស្ស ជិតប្រទេសអ៊ុយក្រែន ហើយនឹងចាប់ផ្តើមត្រឡប់ទៅកន្លែងដាក់ពង្រាយធម្មតាវិញ។ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសដកកងទ័ពនេះ ចំពេលមានការភ័យខ្លាចនៅលោកខាងលិចថា សមយុទ្ធអាចជាបុព្វហេតុនៃការលុកលុយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយ Igor Konashenkov ដែលជាប្រធានអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ី បានផ្តល់ព័ត៌មាននេះនៅក្នុងវីដេអូដែលចេញផ្សាយដោយមេយោធាកាលពីថ្ងៃអង្គារ។
លោក Konashenkov បាននិយាយថា “នៅពេលដែលកងកម្លាំងបញ្ចប់សមយុទ្ធយោធា គឺ ពួកគេនឹងបញ្ចប់ការដើរដង្ហែរពហុម៉ូឌុលត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញ។ កងពលជាច្រើននៃតំបន់យោធាភាគខាងត្បូង និងខាងលិច បានបញ្ចប់ភារកិច្ចរបស់ពួកគេ ហើយ និងចាប់ផ្តើមត្រឡប់ទៅកន្លែងដើមវិញ៕
ប្រែសម្រួលៈ ណៃ តុលា
