ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំមន្ដ្រីក្រោមឱវាទ ត្រូវបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ប្រភេទអូមីក្រុង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី-ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីកុង។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៨ កុម្ភៈ នេះថា «សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី-ខេត្ត ទាំងអស់ បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានម៉ឺងម៉ាត់»

ក្រសួងបន្ដថា បុគ្គលិកអប់រំដែលបានចេញទៅបំពេញ បេសកកម្មនៅតាមរាជធានី-ខេត្ត ឬធ្វើដំណើរទៅកន្លែងដែលមាន ហានិភ័យ (ក្រោមហេតុផលផ្ទាល់ខ្លួន) ត្រូវធ្វើតេស្ត rapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ៕

To Top