ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍ប្រពន្ធបង្ហូរទឹកកង្វក់ នៅ សង្កាត់ ចាក់ អង្រែ ក្រោម ខណ្ឌ មានជ័យ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ។ នេះបើយោងតាម សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណង របស់ប្រទេសជប៉ុន ដែលរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយនាថ្ងៃ១៩កុម្ភៈនេះ ។