ព័ត៌មានជាតិ

ផ្លូវមួយចំនួន នឹងផ្អាកចរាចរ នៅថ្ងៃសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅចាក់ អង្រែ ក្រោម

ភ្នំពេញ៖ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ និងដើម្បីឲ្យកម្មវិធី ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាត ឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ កំណាត់មហាវិថី ឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុននាង (ផ្លូវ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីវេលាម៉ោង៥៖០០នាទី ដល់បញ្ចប់កម្មវិធី ។

នេះបើយោងតាម សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណង របស់ប្រទេសជប៉ុន ដែលរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយនាថ្ងៃ១៩កុម្ភៈនេះ ។

To Top