ព័ត៌មានជាតិ

លោក សយ សុភាព ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព លោក កូជី កាន់ហ្សាគី

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងក្នុងនាមជាមិត្តជិតស្និទ្ធ ជាមួយមន្រ្តីការទូតជប៉ុន បានសម្តែងនូវការរន្ធត់ និងសោកស្តាយជាពន់ពេក ចំពោះមរណភាព របស់ លោក កូជី កាន់ហ្សាគី (Koji Kanzaki) ដែលជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនងល្អ រវាង កម្ពុជា-ជប៉ុន។

លោក សយ សុភាព បានឱ្យដឹងថា លោក កូជី កាន់ហ្សាគី (Koji Kanzaki) ទើបនឹងបានមកទស្សនកិច្ច និងជួបពិភាក្សាការងារផ្ទាល់ ជាមួយលោក នៅរមណីយដ្ឋានភូមិព្រៃស្នូល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ។

ដោយក្នុងជំនួបនោះ លោក កូជី កាន់ហ្សាគី (Koji Kanzaki) និងរូបលោក (សយ សុភាព) បានពិភាក្សាអំពីរឿងសំខាន់ៗជាច្រើន ជាពិសេសលើបញ្ហា ប្រព័ន្ធធារាសាស្រ្ត នៅក្នុងប្រទេសកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា លោក កូជី កាន់ហ្សាគី (Koji Kanzaki) បានចំណាយពេលវេលា ប្រមាណ៣៨ឆ្នាំ នៃជីវិតរបស់លោក ដើម្បីពង្រឹងទំនាក់ទំនងរវាង ជប៉ុននិងកម្ពុជា និងបានចូលរួម ក្នុងការសាងសង់ នូវសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។ ទោះក្នុងដំណាក់កាលចុងក្រោយនៃជីវិត ក៏លោកនៅតែបន្តលះបង់ ដើម្បីបុព្វហេតុ ដ៏ប្រពៃនេះ។

ជាក់ស្តែង នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ លោកបានប្រកាសផ្តល់ដីមួយកន្លែង ដើម្បីរៀបចំជាសួន PKO (Peace-keeping Operation) ដើម្បីធ្វើជាតំណាងនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ព្រមទាំងការផ្តល់ជំនាញបច្ចេកទេសក្នុងការការពារទឹកជំនន់ នៅកម្ពុជា ផងដែរ៕

To Top