ព័ត៌មានជាតិ

ប្រកាសបញ្ជូលសមាជិកបក្សចំនួន ៤៤១ នាក់ ក្រោមអធិបតីភាពលោក កៅ ថាច ប្រធានក្រុមជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កម្មវិធីនៅគណបក្សឃុំព្រែកតាកូវរួចមក , នៅវេលា ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានយុវជនបង្គោលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសហការី បានបន្តអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំ ឃុំព្រែកតាមាក់ ឃុំព្រែកអំពិល និងឃុំព្រែកអំពិល សរុបចំនួន ៤៤១ នាក់។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ប្រធានគណៈពង្រឹងឃុំ និងប្រធានយុវជនទទួលបន្ទុកឃុំ ផងដែរ។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល និងណែនាំការងារជូនដល់ប្អូនយុវជនដែលត្រូវប្រកាសបញ្ជូលនៅថ្ងៃនេះរួចមក លោកបណ្ឌិតប្រធាន ក៏បានធ្វើការឧបត្ថម្ភនូវថវិកាជូនដល់គណបក្សស្រុកខ្សាច់កណ្តាល ក្នុងការរៀបចំកម្មវិធី និងឧបត្ថម្ភជូនដល់ប្អូនៗយុវជនដែលបានអញ្ជើញមកចូលរួមកម្មវិធីផងដែរ៕

To Top