ព័ត៌មានជាតិ

ជម្រះយុវជន ជាប់ចោទចំនួន ៤នាក់ ជាប់ពាក់ព័ន្ធការប្លន់-ឆក់កាបូបពីស្ត្រីម្នាក់ កំពុងតែជិះម៉ូតូ បណ្ដាលឱ្យដួលម៉ូតូស្លាប់ នៅលើផ្លូវ នៅភ្នំពេញ

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ កុម្ភៈឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់យុវជនជាប់ចោទចំនួន ៤ នាក់ ជាប់ពាក់ព័ន្ធនឹងកាតជិះម៉ូតូ តាមឆក់កាបូក ពីស្ត្រីម្នាក់ បណ្តាលឲ្យជនរងគ្រោះ ត្រូវដួលម៉ូតូស្លាប់ ប្រព្រឹត្តនៅចំណុចដីឡូតិ៍ លេខ២ ផ្លូវលេខ៤៣០ ក្រុមទី៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ កាលពីអំឡុងខែ មេសា ឆ្នាំ ២០២០។

លោក យន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទទាំង៤ នាក់នេះ មានឈ្មោះ ៖ ទី ១- ឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅពៅភេទប្រុសអាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្ស វិទ្យាល័យ បាក់ ទូក ស្នាក់នៅផ្ទះលេខ៨១ផ្លូវលេខ១០៧សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។ ទី ២- ឈ្មោះ អាន សុខវិន ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ រស់នៅផ្ទះលេខ៣៧អឺ0ហ្សិតផ្លូវលេខ១៤០ សង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។ ទី ៣- ឈ្មោះ សុីន សុរ៉ាយុទ្ធ ហៅឌីន ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ រស់នៅផ្ទះលេខ២៥០អឺ0ហ្សិតផ្លូវលេខ៦៣ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ និង ទី ៤- ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ ៣៤ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ហុង សុខចេងភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ០៥៧ផ្លូវលំភូមិព្រែកទាល់ សង្កាត់ ស្ទឹង មានជ័យ ទី២ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ខែ កុម្ភៈ ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ១៥ ឆ្នាំ និង បង្គាប់អោយ ពួកគេ ត្រូវរួមគ្នា សងសំណងជម្ងឺចិត្តដល់ បងស្រី របស់ជននរងគ្រោះ ( ជាភាគីដើមបណ្ដឹង) ចំនួន ១២០លានរៀល។

ជនជាប់ចោទទាំង៤នាក់ ត្រូវបានជាប់ចោទពីបទ: លួចមានស្ថានទម្ងន់ទោស (ដោយសារមរណៈភាពនៃជនរងគ្រោះ) តាមបញ្ញត្តិមាត្រា ៣៥៣, ៣៦០ នៃ ក្រមព្រហ្មទណ្ឌ។

ពួកគេ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។

សំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០២២៕

ដោយ: លីហ្សា

To Top