ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុកវាលវែង កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សារដោយចេតនា ដោយយកកាំបិតផ្គាក់ កាប់ប្រហារ ទៅលើយុវជន ក្នុងជម្លោះពាក្យសម្ដី បណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្ត ត្រង់ចំណុចចម្ការចេក ស្ថិតក្នុងភូមិចម្ការចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមាន៖ ឈ្មោះពៅ កុសល់ ហៅ (អាចៃ) ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ ។

ចំណែកឯ ជនរងគ្រោះឈ្មោះ កុត សុខនី (ហៅនី) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកទាំង២ មានទីលំនៅ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចស្រុកវាលវែង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ: លីហ្សា

To Top