EU: ប្រធានគោលនយោបាយ ការបរទេសEU លោក Josep Borrell បាននិយាយថា រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបនឹងអនុម័តទណ្ឌកម្ម នៅថ្ងៃនេះ ប្រឆាំងនឹងរុស្ស៊ី ជុំវិញការទទួលស្គាល់តំបន់បំបែកខ្លួន របស់អ៊ុយក្រែន និងការដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅលើទឹកដី អ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
លោក បានមានប្រសាសន៍ថា “ខ្ញុំប្រាកដថា នឹងមានការសម្រេចចិត្ត ជាឯកច្ឆន្ទ”។