ព័ត៌មានជាតិ

ក្រសួងទេសចរណ៍​ ណែនាំឲ្យពង្រឹងវិធានការ ទប់ស្កាត់មេរោគបំប្លែងថ្មី​ អូមីក្រុង

ភ្នំពេញ​ ៖​ ក្រសួងទេសចរណ៍​ បានចេញសារាចរណែនាំស្ដីពីការពង្រឹងការ អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលក្នុងសហគមន៍នូវមេរោគកូវីដ១៩ ពិសេសមេរោគ បំប្លែងថ្មីប្រភេទអូមីក្រុង។

លេីសពីនេះទៀត​ ក្រសួងក៏បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕

To Top