ព័ត៌មានជាតិ

សម្តេចតេជោ ហួសចិត្តចំពោះអង្គភាព មួយស្នើសុំទិញរថយន្តទំនើប ២គ្រឿង ខណៈកំពុងមានតម្រូវការ លើបញ្ហាកូវីដ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះអង្គភាពមួយ ដែលបានដាក់សំណើ សុំទិញរថយន្តទំនើប២គ្រឿង ខណៈបច្ចុប្បន្នកំពុងមាន តម្រូវការលើបញ្ហាកូវីដ ។

សម្តេចតេជោបានថ្លែងបន្តថា ថ្មីៗនេះ មានអង្គភាពមួយត្រូវការ ចំណាយចាំបាច់ទិញរថយន្ត២គ្រឿង ស៊េរីទំនើបបម្រើការងារមូលដ្ឋាន ។ សម្តេចថា គ្មានហេតុផលអ្វី ត្រូវទិញទេ ដូច្នេះកន្លែងណាគប្បីចាយក៏ចាយទៅ កន្លែងណាមិនគប្បីចាយកុំចាយអ្វី ដើម្បីធ្វើយ៉ាងណា ឲ្យមានតុល្យភាពកុំឲ្យបាត់បង់ថវិកា ដោយខុសខ្ទង់ ៕

To Top