ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៤ ខែ កុម្ភ: ឆ្នាំ២០២២ បានបង្រ្កាប និង ឃាត់ខ្លួនជនជនសង្ស័យ ជនជាតិថៃចំនួន ២ នាក់ ដែលមិចសញ្ញាប្រើប្រាស់ និង ចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅប៉ោយប៉ែត ប្រព្រឹត្តនៅចំណុចបន្ទប់ជួល មួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យថៃទាំង២នាក់នេះ មានឈ្មោះ ទី ១ -ឈ្មោះ Suwannarat Sumlle (សុវណ្ណារ៉ាត់ សាំឡ ) ភេទស្រី អាយុ ៣២ ឆ្នាំ ។ និង ទី២-ឈ្មោះ Chaiyaporn Porntum (ឆៃយ៉ាផន ភុនធុម) ភេទប្រុស អាយុ ៤១ឆ្នាំ ។
ពួកគេទាំង២នាក់ គឺជាប្តីប្រពន្ធនឹងគ្នា។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកិច្ចនគរបាល រឹបអូសបាន ថ្នាំគ្រាប់ WY ពណ៌ក្រហមចំនួន ១៥ ថង់ពណ៌ខៀវ សរុបចំនួន២៩២០គ្រាប់, គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១០៣ កព្ចាប់, ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥, កូនជញ្ជីងចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង និង ដែកកេះមួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យថៃទាំង២នាក់ ត្រូវបានបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ: លីហ្សា


