នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកាប់គ្នាដោយប្រើ កាំបិតប៉័ងតោ ដុំថ្ម និងពូថៅ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖
១.ឈ្មោះ កែវ សម័យ ភេទប្រុស អាយុ១៦ឆ្នាំ
២.ឈ្មោះ កន សុភ័ក្រ្តា ភេទប្រុស ហៅគឺត ភេទប្រុស អាយុ២០ឆ្នាំ
៣.ឈ្មោះ ណាង វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ
៤.ឈ្មោះ ហេង គឹមស្រ៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសិប្បកម្មងៀតគោ ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងចាប់វត្ថុតាងរួមមាន កាំបិតប៉័ងតោចំនួន០២, ពូថៅចំនួន០១, កាបូបស្ពាយសម្រាប់ដាក់កាំបិតចំនួន០១។
ជនសង្ស័យទាំង៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕