ភ្នំពេញ ៖ ក្រោយពីប៉ះពាល់ផ្ទាល់ជាមួយ
អ្នកវិជ្ជមានកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដាក់ខ្៖សម្ដេចតេជោរយ:ពេលខ្លី ហេីយបន្ដធ្វេីការដូចទម្លាប់ៗមុនៗ កាលពី សម្ដេច ធ្វេីចត្តាឡីស័ក។
តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់
ដោយសារខ្ញុំ បានប៉ះពាល់ផ្ទាល់ជាមួយ
អ្នកវិជ្ជមានកូវីដ-១៩។ ដើម្បីធានាកុំឲ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំ ក្នុងពេលកំពុងមានការ
សង្ស័យ ខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័ក
មួយរយ:ពេលខ្លីសិន»។
សម្ដេច បានបន្ដថា សម្ដេច នឹងនឹងរស់នៅដាច់ដោយឡែកតែ សម្ដេច នៅបន្តធ្វើការតាមទម្លាប់ដូចមុនដែលបានធ្វើកាលពីធ្វើចត្តាឡីស័ក ៣លើកមុនៗនោះ
ដែរ។
សម្ដេច បញ្ជាក់ថា «ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្ត
ធ្វើតេស្ត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំដែលខ្ញុំនឹង ជូនព័ត៌មានតាមក្រោយ»៕