ព័ត៌មានជាតិ

Update: កម្លាំង ​រុស្ស៊ី​បំផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​ នៅ​ក្រុង Kharkov

Update: ទីភ្នាក់ងារទំនាក់ទំនងពិសេស និងការការពារព័ត៌មាន បានព្រមានថា ការផ្ទុះដែលវានិយាយថា មើលទៅដូចជាពពកផ្សិត អាចបង្កឱ្យមាន “មហន្តរាយបរិស្ថាន” ហើយបានណែនាំអ្នកស្រុក ឱ្យគ្របបង្អួចរបស់ពួកគេដោយក្រណាត់សើម ឬមារៈបង់រុំ និងផឹកវត្ថុរាវ ឱ្យបានច្រើន។ នេះ​បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។

រដ្ឋអាជ្ញាកំពូលរបស់អ៊ុយក្រែន គឺលោកស្រី Iryna Venediktova បាននិយាយថា កងកម្លាំងរុស្ស៊ី មិនអាចដណ្តើមយកទីក្រុង Kharkiv បានទេ ដែលជាកន្លែងការប្រយុទ្ធដ៏ខ្លាំងក្លា កំពុងដំណើរការ។

ទីក្រុង ដែលមានប្រជាជន ជាង ១,៥ លាន ស្ថិតនៅចម្ងាយ៤០ គីឡូម៉ែត្រ (25 ម៉ាយ) ពីព្រំដែនរុស្ស៊ី។

ប្រែសម្រួលដោយ៖ សយ សុភា

To Top