ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងស៊ប់ ក្នុងឋានន្តរស័ក្តិអនុចៅក្រម នៃក្របខណ្ឌចៅក្រម ដល់ចៅក្រមកម្មសិក្សា២៩រូប និងចាត់តាំងឲ្យទៅបំពេញការងារនៅសាលាដំបូងខេត្តចំនួន២២រាជធានី-ខេត្តនៅទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងស៊ប់ ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា២៥រូប និងចាត់ឲ្យទៅបំពេញការងារ នៅអយ្យការអមសាលាដំបូងខេត្តចំនួន១៦រាជធានី-ខេត្ត នៅទូទាំងប្រទេស ៕






