ព័ត៌មានជាតិ

ចាប់ពីថ្ងៃ១-១៥ មីនា ប្រេងសាំង១លីត្រ តម្លៃ៤៨០០រៀល ឡើង១០០រៀលទៀត

ភ្នំពេញ ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ពីថ្ងៃទី១-១៥ ខែមីនា ឆ្នាំ២០២២ ប្រេងសាំងនឹងត្រូវលក់សម្រាប់សាំងធម្មតា តម្លៃ៤៨០០រៀល និងប្រេងម៉ាស៊ូត តម្លៃ៤៥០០រៀលក្នុង១លីត្រ ។

គួរឲ្យដឹងថា កាលពីថ្ងៃទី១៦-២៨ ខែកុម្ភៈ ឆ្នាំ២០២២ សាំងធម្មតា ក្នុង១លីត្រ តម្លៃ ៤.៧០០រៀល ដោយឡែក ប្រេងម៉ាស៊ូត ក្នុង១លីត្រ តម្លៃ ៤.៤៥០រៀល ៕

To Top