ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ នឹងស្តេចយាងចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្យាបាល ព្រះរាជសុខភាព ។ នេះបើយោងតាមការផ្សាយទូរទស្សន៍ជាតិ។
យោងតាមព្រះរាជសារ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ៕