ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានចាត់តំណាង នាំយកអំណោយសប្បុរសធម៌ រួមមាន មឈូសដាក់សពបូជា ចំនួន១ និងថវិកា ចំនួន២លានរៀល តាមការស្នើសុំរបស់គ្រួសារសព លោកតា កៅ រ៉ាមី អាយុ ៦៧ឆ្នាំ មានជីវភាពខ្វះខាត បានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៤:១៥នាទីរសៀល ដោយជរាពាធ មានអាសយ័ដ្ឋាន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
ក្រោយទទួលបានជំនួយនេះ គ្រួសាររបស់សព លោកតា កៅ រ៉ាមី បានថ្លែងអំណរគុណ និងគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី មានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ ច្រើន ព្រមទាំងជួបពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕