ព័ត៌មានជាតិ

វិស័យឯកជន បន្តវិនិយោគទិញ គម្រោងព្រលានយន្តហោះ អន្តរជាតិតេជោ

ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវ ពីសំណាក់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុកទិញភាគហ៊ុន ពីគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ គេសង្កេតឃើញថាមានក្រុមហ៊ុន ក្នុងស្រុកជាច្រើនបាននាំគ្នាវិនិយោ គទិញភាគហ៊ុន ពីគម្រោងព្រលានយន្តហោះនេះ។

ពោលគឺមានក្រុមហ៊ុន ជិត១០ហើយដែលទិញគម្រោង ព្រលានយន្តហោះអន្តរជាតិតេជោ ដែលវិនិយោគដោយលោក ឧញ៉ា ពុង ឃាវសែ។ ជាក់ស្តែងធនាគារ ហត្ថា ម.ក វិនិយោគ ១៥លានដុល្លាអាមេរិក លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៤ មីនា ឆ្នាំ២០២២កន្លងមកនេះ។

ការវិនិយោគនេះត្រូវបាន ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ លោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនាគារ ហត្ថា ម.ក តំណាងដោយ លោកឧកញ៉ា ហួតអៀងតុង ជាប្រធានអគ្គនាយក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន OCIC សម្រាប់ការវិនិយោគលើ សញ្ញាបណ្ណមានបុគ្គលធានា ១៥លានដុល្លារ របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។

ទឹកប្រាក់វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

សម្តេចតេជោបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេ ញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ ៕

To Top