ព័ត៌មានជាតិ

Update៖ តម្លៃប្រាក់អឺរ៉ូ ធ្លាក់ចុះ ខណៈសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តកើតឡើង

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រាក់អឺរ៉ូបានធ្លាក់ចុះ ដល់កម្រិតទាបសារជាថ្មី គិតក្នុងរយៈពេល២២ខែ ដែលតមៃ្លរបស់រូបិយបណ្ណនេះ ថ្លៃលើសប្រាក់ដុល្លារ ហើយបានធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ នៅលើប្រាក់យ៉េន ហ្វ្រង់ និងប្រាក់ស្វីស ខណៈដែលសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងបានបង្កឱ្យមានការភ័យខ្លាច នៃការភ្ញាក់ផ្អើលមិនឈប់ឈរ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុបភាគច្រើន។

រូបិយប័ណ្ណជាធម្មតា បានធ្លាក់ចុះ ០,៦ភាគរយ មកត្រឹម១.០៨៦៤១ដុល្លារ នៅក្នុងពាណិជ្ជកម្មអាស៊ីដំបូង ដែលជាកម្រិតទាបបំផុត​ ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ។

វាបានធ្លាក់ចុះក្រោម១ហ្វ្រង់ ដែលឈានដល់០.៩៩៨២ជាលើកដំបូង ចាប់តាំងពីប្រទេសស្វីស បានដកការប្រើប្រាស់ ពីប្រាក់អឺរ៉ូរបស់ពួកគេ នៅក្នុងឆ្នាំ២០១៥ ។

អនាគតតម្លៃប្រេងដែលបានកើនឡើង ជាង២០ភាគរយ កាលពីសប្តាហ៍មុនបានហក់ឡើង ១០ភាគរយ ខណៈដែលសហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងពិចារណាហាមឃាត់ការនាំចូលពីរុស្ស៊ី ។ តម្លៃឧស្ម័ននៅអឺរ៉ុបបានឡើង ដល់កំណត់ត្រាមួយរួចហើយ កាលពីថ្ងៃសុក្រ ។

អ្នកវិភាគ ANZ បានឲ្យដឹងនៅក្នុងកំណត់ត្រាមួយថា “នេះគឺជាដំណឹងអាក្រក់ណាស់ សម្រាប់កំណើនសកល ជាពិសេសអឺរ៉ុប ដោយសារការពឹងផ្អែករបស់ពួកគេ លើឧស្ម័នពីប្រទេសរុស្ស៊ី” ។

“សរុបជារួម វាជាការព្រួយបារម្ភមួយ ចំពោះការផ្គត់ផ្គង់ដ៏អាក្រក់មួយផ្សេងទៀត ដែលស្ថិតនៅលើផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ ដែលបានអូសបន្លាយ ជាមួយនឹងផលវិបាក អតិផរណាយ៉ាងធ្ងន់ធ្ងរ ដែលផ្តល់ឱ្យធនាគារកណ្តាល ពិតជាគ្មានកន្លែងសម្រាប់ “ផ្តល់ឱកាសឱ្យរីកចម្រើនទៅមុខបាន” ។

ការប្រយុទ្ធគ្នាកាន់តែខ្លាំង កាលពីចុងសប្តាហ៍ ហើយការប៉ុនប៉ង ដើម្បីឈានដល់បទឈប់បាញ់គ្នា ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលជម្លៀសខ្លួន ចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ដោយយោធារុស្ស៊ី នោះហាក់បីដូចជាបរាជ័យ រហូតមកដល់ពេលនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top