ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង៖ ថ្ងៃនេះជាថ្ងៃដែលពិភពលោក ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខ្ញុំសូមទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ស្ត្រីដែលបានបង្ហាញពី សមត្ថភាពរបស់ពួកគាត់នៅក្នុងសង្គម

ខ្ញុំបានធំដឹងក្តីឡើងជាមួយនឹងភាពជឿជាក់យ៉ាងមុតមាំលើសមត្ថភាព ដោយមិនគិតពីភេទ ក្នុងការធ្វីអ្វីមួយ។ អ្នកនឹងទទួលបានភាពជោគជ័យ ប្រសិនបើអ្នកដាក់ចិត្តរបស់អ្នកព្យាយាមធ្វើ។ ភរិយារបស់ខ្ញុំតែងតែប្រាប់ទៅស្រ្តីជុំវិញខ្លួនថា «សូមធ្វើជាស្ត្រីរឹងមាំម្នាក់ ដូច្នេះកូនស្រីរបស់អ្នកនឹងមានគំរូស្ត្រីរឹងមាំ ហើយកូនប្រុសរបស់អ្នកនឹងយល់ដឹងពីរបៀបដែលស្ត្រីរឹងមាំរស់នៅក្នុងជីវិតរបស់គាត់ ហើយកូនប្រុសរបស់អ្នកនឹងរៀនពីរបៀបគោរពស្ត្រីជាទូទៅ»។

ចំណានក៏តែងតែអប់រំកូនស្រីទាំងពីររបស់យើងថា «មនុស្សស្រីមិនចាំបាច់ចូលចិត្តពណ៌ផ្កាឈូក ដើម្បីធ្វើជាមនុស្សស្រីនោះទេ។ យើង មិនគួររស់នៅដោយកត្តាកំណត់ណាមួយដែលបង្ហាញថា យើងជាមនុស្សស្រីនោះទេ។ កូនអាចមាន ចំណង់ចំណូលចិត្តរបស់កូន មានក្តីស្រមៃរបស់ខ្លួន មានភាពក្លាហាន និងនៅតែអាចជាស្ត្រីដែលផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់”។

ថ្ងៃនេះជាថ្ងៃដែលពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខ្ញុំសូមទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ស្ត្រីដែលបានបង្ហាញពីសមត្ថភាពរបស់ពួកគាត់នៅក្នុងសង្គម ដោយពួកគាត់មិនត្រឹមតែជាអ្នកចិញ្ចឹមបីបាច់ និងស្ត្រីមេះផ្ទះប៉ុណ្ណោះទេ ប៉ុន្តែ ពួកគាត់ក៏ជាស្ត្រីដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញអាជីពការងារផ្សេងៗផងដែរ។

សូមកោតសរសើរដល់ក្រុមការងារស្ត្រីទាំងអស់ដែលប្រកបដោយសមត្ថភាពនៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។ សូមអរគុណចំពោះការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់អ្នក និងចំពោះការបង្កើតឱ្យមានឱកាសស្មើៗគ្នា។ យើងសូមវាយតម្លៃខ្ពស់ចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមជាផ្នែកនៃការផ្លាស់ប្តូរវិជ្ជមានរបស់ រ៉ូយ៉ាល់ គ្រុប នៅក្នុងប្រទេសកម្ពុជា។សូមផ្ញើជូនចំពោះស្រ្តីទាំងអស់ដែលជាសសរស្តម្ភដ៏រឹងមាំបង្កើតគ្រួសារ សង្គម និងពិភពលោករួមគ្នា។ អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ!

I grew up with a strong believe in equality, irrespective of the gender; success is yours if you put your whole heart into it. My wife would always say to her surroundings, “Be a strong woman, so your daughter will have a strong women role model, and your son will know how a strong woman lives her life, and he learns how to respect women in generally.” She would always tell our daughters that a woman doesn’t have to like pink to be a woman, don’t let anything define us, just because we are women. You can have your own preference, in your hobby, your dream, your passion, and can still be a loving and caring woman.

Today, as the world celebrates International Women’s Day, I like to acknowledge the hard work women have shown in marking their place in society; not just as nurturer but also as career women.Hats off to those inspiring women at the Royal Group.

Thank you for your unwavering commitment and for building a world of equal opportunity. We appreciate that you are part of the Royal Group’s positive change in Cambodia.To all of you who are pillars of strength that hold our family, society, and the world together, Happy International Women’s Day!#RoyalGroup#KithMeng#IWD2022

To Top