ព័ត៌មានជាតិ

លោកឧកញ៉ាទៀ វិចិត្រ បញ្ជូនអូបរ័ល្បឿនលឿនទាំងយប់ ចេញជួយសង្គ្រោះក្មេងប្រុសម្នាក់ ធ្លាក់ពីលើសាឡង់ដឹកខ្សាច់ ចូលក្នុងសមុទ្រ

ភ្នំពេញ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃ០៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនអូបរ័ល្បឿនលឿន របស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយក្មេងប្រុសម្នាក់ ដែលធ្លាក់ពីលើសាឡង់ដឹកខ្សាច់ ទៅក្នុងទឹកសមុទ្រ ក្នុងលម្ហសមុទ្រតាមការស្នើសុំ ពីប្រជានេសាទ ដែលបានជួបប្រទះហេតុការណ៍។

សេចក្តីរាយការណ៍ពីប្រជានេសាទ ដែលជួបប្រទះហេតុការណ៏ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះគឺជាកម្មករនៅលើ សាឡង់ដឹកខ្សាច់ បានធ្លាក់ពីលើសាឡង់ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ N 10°55.793’E103°36.281′ ស្ថិតឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ 

ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ឲ្យរួចផុតពីគ្រោះថ្នាក់ ដល់អាយុជីវិតហើយ ៕

To Top