ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។

យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាល ឯកភាពបន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ឲ្យបានឆាប់ ដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកប្រទេសកម្ពុជា»។

សូមរំលឹកថា នាពេលថ្មីៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសទៅលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មអំពីការមិនចេះ សហការជាមួយក្រសួង-ស្ថាប័នដទៃ លើការចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ ៕

