ព័ត៌មានជាតិ

សមាជិកគណបក្សនយោបាយនានា ក្នុងខេត្តព្រៃវែង ចំនួន ១,៣៥០នាក់ បានចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ព្រៃវែង ៖អ្នកឧកញ៉ា (លោកគ្រូ មា) លី សា ម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៑ុន សែន តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា រួមជាមួយ លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងក្រុមការងារ នៅថ្ងៃី១២ខែមីនាឆ្នាំ២០២បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីបណ្តាគណបក្សនយោបាយសង្រ្គោះជាតិនិងគណបក្សនានា នៅក្នុងខេត្តព្រៃវែង ចំនួន១,៣៥០ នាក់ ស្រី ៤៨២ នាក់មកពីបណ្តាក្រុង ស្រុកចំនួន៦នៃខេត្តព្រៃវែងបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹង ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ លោក ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់បងប្អូនសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិដែលវិលមករួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ ។ ហើយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាង នយោបាយនិងមានបទ ពិសោធន៍ជាង៧០ឆ្នាំមកហើយគឺមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

លោកបាន បញ្ជាក់ទៀតថា៖ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង លោក បានអំពាវនាវដល់បងប្អូនសមាជិកសមាជិកាថ្មីទាំងអស់ សូមឱ្យបងប្អូនខិតខំអំពាវនាវដល់បងប្អូនដទៃទៀត ដែលមិន ទាន់បានដឹង មិនទាន់បានយល់ ឲ្យមកចូលរួមរស់នយោបាយ នឹងកសាងប្រទេសជាតិយើងទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន ដែលនិងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ សូមឱ្យសមាជិកថ្មីទាំងអស់ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានទាំងអស់គ្នាដើម្បីឲ្យ ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជារបស់យើងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋានរបស់យើង អោយមានការរីកចម្រើនប្រសើឡើងទៅមុខជាលំដាប់។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា(គ្រូមា) លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។

អ្នកឧកញ៉ា លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូននិង ជំនួសមុខឲ្យសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីថ្លែងអំណរអរគុណចំពោះបងប្អូនកូនក្មួយជាទីគោរពជាស្រលាញ់ស្រលាញ់ ដែលបានមករួមរស់នយោបាយជាមួយកណបក្យប្រជាជនកម្ពុជា។ ហើយបានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាត់កម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕

To Top