ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ទទួលស្គាល់លទ្ធផល សមាជវិសាមញ្ញ គណបក្សខ្មែរ រួបរួមជាតិ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ លទ្ធផលសមាជវិសាមញ្ញរបស់ គណបក្សខ្មែររួបរួមជាតិ កាលពេលថ្មីៗនេះ ដោយអនុម័ត្ត ដោយសំឡេងគាំទ្រ ជាឯកច្ឆន្ទ ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្រសួងមហាផ្ទៃ សម្រេចទទួល ស្គាល់លទ្ធផលសមាជវិសាមញ្ញ គណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដែលបានអនុម័ត ដោយសំឡេងគាំទ្រ ជាឯកច្ឆន្ទ ក្នុងការគាំទ្រ ៖ ទី១-ជ្រើសតាំងបន្ថែម សមាជិកក្រុមប្រឹក្សាជាតិ ,ទី២-ធ្វើវិសោធនកម្មលក្ខន្តិកៈ គោលនយោបាយគណបក្ស និងទី៣-ជ្រើសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស ស្របតាមលក្ខខណ្ឌកំណត់ ក្នុងលក្ខន្តិកៈគណបក្សតម្កល់ទុក នៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ»។

ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ទន្ទឹមនេះ គណបក្សខ្មែររួបរួមជាតិ ត្រូវបញ្ជូននូវជីវប្រវត្តិសង្ខេប របស់សមាជិក ក្រុមប្រឹក្សាជាតិថ្មី ជូនក្រសួងមហាផ្ទៃ ជា កំណត់ តាមគំរូដូចមានជូន ភ្ជាប់មកជាមួយនេះ ៕

To Top