ភ្នំពេញ ៖នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៧ ខែមីនា ក្រោយ ខកខាន រយៈពេល ៣ឆ្នាំ ។
ស្ថានទូត ជប៉ុន ប្រចាំ កម្ពុជា បានគូសបញ្ជាក់តាម គេហទំព័រ ហ្វេសប៊ុក ថាឆ្នាំនេះកត់សំគាល់នូវខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា ដែលនោះជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន ចេញក្រៅប្រទេសជាលើកដំបូងបំផុត។ យើងសង្ឃឹមថា ក្នុងឆ្នាំខួបអនុស្សាវរីយ៍នេះ យើងនឹងបន្តអភិវឌ្ឍនូវទំនាក់ទំនងក្នុងវិស័យសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-14_19-37-57.jpg)
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-14_19-38-02.jpg)
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-14_19-38-04.jpg)
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-14_19-38-07.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)