ព័ត៌មានជាតិ

កម្ពុជាអាចមាន ភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៦-២២មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៦-២២ ខែមីនា ឆ្នាំ២០២២ដោយបានព្យាករណ៍ថាក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យមនិងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ ( Local Low Formed ) ។
ក្រសួងបញ្ជាក់បន្ថែមថាស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

 • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
 • សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C
  • ជារួមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែសម្រាប់ថ្ងៃទី១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាបកណ្តាលនិងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង , សីតុណ្ណភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

 • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
 • សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C
 • អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖

 • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C
 • អាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕
To Top