ព័ត៌មានជាតិ

ឥណ្ឌា មិនខ្វល់នឹងទណ្ឌកម្មទាំងឡាយ លើរុស្សី ដោយបញ្ជាទិញប្រេងឆៅប្រមាណ ជា៣លានបារ៉ែលពីរដ្ឋាភិបាល ក្រុងមូស្គូ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com បានឲ្យដឹងថាប្រទេសឥណ្ឌាបានជំទាស់ ទៅនឹងទណ្ឌកម្មព្រមទាំងបម្រាមទាំងឡាយទៅលើប្រទេសរុស្សី តាមរយៈការបញ្ជាទិញប្រេងឆៅរបស់ប្រទេសរុស្សី ប្រមាណជា៣លាន
បារ៉ែលខណៈដែលទណ្ឌកម្មជាបន្តបន្ទាប់ កំពុងដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងមូស្គូក្តី។

ប្រទេសឥណ្ឌាដែលជាអ្នកទិញប្រេងឆៅធំបំផុតទី៣ របស់ពិភពលោកបានសម្រេចធ្វើការបញ្ជាទិញ ប្រេងឆៅពីក្រុមហ៊ុនរុស្សី Vitol ដល់ទៅ៣លានបារ៉ែល នឹងស្នើសុំឲ្យមានការដឹកជញ្ជូនមកឲ្យខ្លួននៅត្រឹម បំណាច់ខែឧសភា
ខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តីឥណ្ឌា ក៏បានប្រកាសដែរថាខ្លួនបានបញ្ជាទិញប្រេងឆៅប្រមាណជា ២លានបារ៉ែលពីក្រុមហ៊ុនរបស់រដ្ឋាភិបាលទីក្រុងអាប៊ូដាប៊ីដែលមានឈ្មោះថា Murban និងប្រេងឆៅប្រមាណជា១លានបារ៉ែលទៀតពីក្រុមហ៊ុន
នេហ្ស៊ីរីយ៉ា Akpo និង Forcados ព្រមទាំងក្រុមហ៊ុន Kole របស់កាមេរូនផងដែរ។

គួរឲ្យដឹងដែរថាកាលពីដើមខែកន្លងមកនេះ ក្រុមហ៊ុនថាមពលធំបំផុតរបស់អឺរ៉ុប Shell បានប្រកាសសូមទោស ជាសាធារណៈក្រោយពេលដែលបាននៅតែធ្វើ ការបញ្ជាទិញប្រេងពីរុស្សីទោះបីជាក្រោយពេល ដែលរុស្សីបានលុកលុយអ៊ុយក្រែន ទៅហើយក្តីប៉ុន្តែ Shell បានប្រកាសថា នឹងយកប្រាក់ចំណេញមួយផ្នែកទៅជួល ដល់ក្រុមជនភៀសខ្លួនអ៊ុយក្រែនវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top