ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ មីនានេះ បានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងចិន” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី ។
សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជូនសាធារណជន ឲ្យបានជ្រាបច្បាស់ អំពីផលិតភាពកសិកម្មរបស់កម្ពុជា ដែលអាចបង្កើនសក្ដានុពល សម្រាប់ការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េ ក្នុងឱកាសកាលានុវត្តនភាព ចូលរួមជំរុញ នូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរ នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា៕