ព័ត៌មានជាតិ

INDEPENDENT៖ រុស្ស៊ី ស្នើចិន ឱ្យជួយជាអាហារ សម្រាប់ទាហានជួរមុខ របស់ខ្លួន ដែលកំពុងខ្វះខាត

បរទេស៖ សំណើរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន សម្រាប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ ចំពេលដែលការវាយលុករបស់ខ្លួន លើអ៊ុយក្រែន ហើយបើតាមសេចក្តីរាយការណ៍ សំណើនោះក៏បានរួមបញ្ចូលអាហារ សម្រាប់បុគ្គលិករបស់ខ្លួនផងដែរ ដោយបង្ហាញពីបញ្ហាលើផែនការ ដែលយោធារបស់លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រឈមមុខ។

យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២ បានឱ្យដឹងថា រុស្ស៊ីបានស្នើឱ្យចិន ជួយជាសព្វាវុធ ព្រមទាំងកញ្ចប់ស្បៀងយោធា ។

សូមជម្រាបថា ពាក់ព័ន្ធនឹងសំណើថា រុស្ស៊ីបានស្នើឱ្យចិនជួយនេះដែរ ត្រូវបានក្រសួងការបរទេសចិន ចេញមុខចោទទៅមន្ត្រីសហរដ្ឋអាមេរិកថា បានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដោយមានចេតនាអាក្រក់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃចន្ទ ដោយឆ្លើយនឹងសំណួររបស់អ្នកកាសែតបរទេស អំពីថាតើប្រទេសចិន នឹងផ្តល់ជំនួយដល់ប្រទេសរុស្ស៊ី ដោយអាវុធដែរឬទេថា “សហរដ្ឋអាមេរិក បាននិងកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឆាំងនឹងប្រទេសចិន អំពីបញ្ហាអ៊ុយក្រែន នាពេលថ្មីៗនេះ ដោយមានចេតនាអាក្រក់” ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top