ព័ត៌មានជាតិ

សម្ដេចតេជោ ស្ម័គ្រចិត្តទទួលជនភៀសខ្លួនអ៊ុយក្រែន តែមិនលើកទឹកចិត្តពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅអ៊ុយក្រែន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជា ស្ម័គ្រចិត្តទទួលជនភៀសខ្លួនរបស់ប្រទេសអ៊ុយក្រែន ប៉ុន្ដែមិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅអ៊ុយក្រែននោះទេ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះបន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការកងទ័ព វាយប្រហារប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលើកហេតុផលថា ដើម្បីរំដោះប្រជាជនអ៊ុយក្រែន ភាគខាងកើត ពីអំពើប្រល័យពូជសាសន៍ ធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងកៀវ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ភូមិកុមារ SOS ព្រៃវែង» នៅក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេច នឹងមិនអនុញ្ញាឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើជាទាហានស្ម័គ្រចិត្តនៅអ៊ុយក្រែនទេ ទុកឲ្យអ៊ុយក្រែន និងរុស្ស៊ី រកដំណោះស្រាយដោយខ្លួនឯង។

សម្ដេចតេជោបានបញ្ជាក់ថា «ប៉ុន្ដែក្នុងករណីដែលមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកដល់កម្ពុជា រឿងហ្នឹងយើងត្រូវតែឲ្យនៅ»៕

To Top