ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣២នាក់ទៀត ខណៈជាសះស្បើយ ចំនួន៣៧៩នាក់ និងគ្មានអ្នកស្លាប់។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៤ ៦២៤នាក់ អ្នកជាសះស្បើយចំនួន ១៣០ ៤០៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៤៩នាក់៕