ភ្នំពេញ៖ ជនសង្ស័យជួញ ដូរគ្រឿងញៀន ជនជាតិវៀតណាមចំនួន២នាក់ និង ខ្មែរម្នាក់ កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ សម្តេចចោទប្រកាន់ និង បញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរងចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ រក្សាទុក និង ជួញដូរគ្រឿងញៀន ជិត កន្លះគីឡូក្រាម ប្រព្រឹត្ត នៅត្រង់ចំនុចភូមិ៥ សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមដីកាតុលាការ បានឲ្យដឹងថា ជនត្រូវចោទទាំង៤នាក់ ខាងលើនេះ
លើមាន៖ ទី១-ឈ្មោះ សុខ គឿន ភេទប្រុស អាយ៤៩ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិប្រាកដ។ ទី២- ឈ្មោះ ជា ដាលី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់នំបញ្ចុក ។ទី៣-ឈ្មោះ សួន សារ៉ាន់ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប់ហួយ ។
ពួកគេ មានទីលំនៅ ភូមិ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនត្រូវចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ពួកគេត្រូវបានត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ ២០២២ នៅត្រង់ចំនុចភូមិ៥ សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតបានគ្រឿងញៀនចំនួន ៤៧កញ្ចប់ មានទម្ងន់ ៤៨៤.៨៩ ក្រាម , ខ្សៀជក់ចំនួន១, ទូរសព្ទ័ចំនួន ៤គ្រឿង, ជញ្ជីង១ , ម៉ូតូចំនួន១ គ្រឿង, និង ប្រាក់ដុល្លារចំនួន ៤៨០ដុល្លារ ៕
ដោយ: លីហ្សា
