ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញឲ្យប្រជាពលរដ្ឋ ត្រូវធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជា (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន(ផ្លូវលេខ១៨២) ត្រូវបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នចាប់ពីម៉ោង៥ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដោយសារជាប់សម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កកម្ពុជា ៕